\v 3 មានបុរសបួននាក់កើតឃ្លង់នៅក្រៅរបងក្រុង។ ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ «ហេតុអ្វីបានជាយើងត្រូវអង្គុយនៅទីនេះរង់ចាំស្លាប់? \v 4 បើយើងចូលទៅក្នុងក្រុង ហើយនៅទីនោះមានទុរ្ភិក្ស នោះយើងនឹងស្លាប់នៅទីនោះមិនខាន។ ប៉ុន្តែ បើយើងនៅតែអង្គុយនៅទីនេះ យើងក៏នឹងត្រូវស្លាប់ដែរ។ ឥឡូវនេះ ចូរយើងទៅបន្ទាយរបស់ទ័ពអារ៉ាម។ បើពួកគេទុកជីវិតឲ្យយើង យើងនឹងរស់ បើពួកគេសម្លាប់យើង យើងក៏នឹងត្រូវស្លាប់»។