\v 21 ដូច្នេះព្រះបាទយ៉ូរ៉ាមបានទូលថា៖ «សូមរៀបចំរាជរថឲ្យយើង»។ ពួកគេបានរៀបចំរាជរថរបស់ស្តេច ហើយព្រះបាទយ៉ូរ៉ាមស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទអហាស៊ីយ៉ាស្តេចស្រុកយូដាបានចេញទៅ ហើយស្តេចបានគង់លើរាជរថរៀងៗខ្លួន ដើម្បីទៅជួបជាមួយលោកយេហ៊ូវ។ ស្តេចទាំងពីរអង្គបានជួបគាត់ត្រង់ចំការរបស់លោកណាបោតជាអ្នកស្រុកយេសរាល។ \v 22 នៅពេលព្រះបាទយ៉ូរ៉ាមបានឃើញលោកយេហ៊ូវ ស្តេចទូលថា៖ «យេហ៊ូវអើយ តើអ្នកមកដោយសុខសាន្តឬ»?​ លោកឆ្លើយថា៖ «តើអ្វីទៅជាក្តីសុខសាន្ត នៅពេលដែល បើអំពើពេស្យាចារ្យ និងអំពើមន្តអាបធ្មប់របស់នាងយេសិបិលជាមាតារបស់ព្រះអង្គមានច្រើនយ៉ាងនេះ»?