\v 19 ដូច្នេះ មេបញ្ជាការបាននិយាយទៅពួកគេឲ្យទៅប្រាប់ព្រះបាទហេសេគាពីអ្វីដែលស្តេចស្រុកអាសសេុីរថា៖ «តើអ្វីទៅជាប្រភពនៃទំនុកចិត្តរបស់អ្នក? \v 20 អ្នកនិយាយតែពាក្យឥតបានការ និយាយថាមានជំនួយ និងកម្លាំងសម្រាប់សង្គ្រាម។ ឥឡូវនេះ តើអ្នកទុកចិត្តអ្នកណា?​ តើអ្នកណាលើកទឹកចិត្តឲ្យអ្នកបះបោរប្រឆាំងនឹងយើង? \v 21 មើលអ្នកទុកចិត្តលើឈើច្រត់ធ្វើពីដើមត្រែងក្រហមនៅស្រុកអេស៊ីប ប៉ុន្តែ បើមនុស្សច្រត់លើវា វានឹងមុតដៃ ហើយវានឹងទម្លុះដៃ។ អ្នកណាដែលទុកចិត្តលើស្តេចស្រុកអេស៊ីបគឺរបៀបនេះឯង។