\v 14 ប៉ុន្តែ ពួកគេមិនស្តាប់តាមឡើយ ផ្ទុយទៅវិញពួកគេរឹងរូសដូចជាបុព្វបុរសរបស់ពួកគេ ដែលមិនទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់ពួកគេឡើយ។ \v 15 ពួកគេបដិសេធច្បាប់របស់ព្រះអង្គ និងសម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយបុព្វបុរសរបស់ពួកគេ ព្រមទាំងសម្ពន្ធមេត្រីដែលព្រះអង្គផ្តល់ដល់ពួកគេ។ ពួកគេធ្វើតាមការអនុវត្តឥតបានការ ហើយពួកគេក្លាយជាមនុស្សឥតប្រយេោជន៍។ ពួកគេបានធ្វើតាមប្រជាជាតិនៅជុំវិញពួកគេ គឺអស់អ្នកដែលព្រះអម្ចាស់បានបង្គាប់ពួកគេមិនឲ្យទាក់ទងជាមួយ។