kimhorn_km_2ki_text_reg/06/17.txt

1 line
1.6 KiB
Plaintext
Raw Normal View History

\v 17 លោកអេលីសេបានអធិស្ឋាន ហើយនិយាយថា៖ «ព្រះអម្ចាស់ ទូលបង្គំសុំឲ្យព្រះអង្គបើកភ្នែកអ្នកទាំងនេះឲ្យពួកគេមើលឃើញផង»។ បន្ទាប់មកព្រះអម្ចាស់បានបើកភ្នែកអ្នកបម្រើ ហើយគាត់ក៏បានឃើញ។ នៅលើភ្នំពេញដោយសេះ និងរទេះភ្នើងជុំវិញលោកអេលីសេ! \v 18 នៅពេលដែលជនជាតិអារ៉ាមចុះមករកលោក លោកអេលីសេបានអធិស្ឋានទៅព្រះអម្ចាស់ថា៖ «សូមឲ្យពួកគេខ្វាក់ភ្នែកទៅ ទូលបង្គំទូលសូមពីព្រះអង្គ»។ ដូច្នេះព្រះអម្ចាស់ធ្វើឲ្យពួកគេខ្វាក់ភ្នែក ដូចដែលលោកអេលីសេបានស្នើរសុំ។ \v 19 បន្ទាប់មកលោកអេលីសេបានប្រាប់ពួកអារ៉ាមថា៖ «មិនមែនផ្លូវនេះទេ ក៏មិនមែនទីក្រុងនេះដែរ។ សូមតាមខ្ញុំមក ខ្ញុំនឹងនាំអ្នកទៅរកមនុស្សដែលអ្នកស្វែងរក»។ ដូច្នេះលោកបាននាំគេទៅស្រុកសាម៉ារី។