2020-02-28 14:10:31 +00:00
|
|
|
\v 38 បន្ទាប់មកលោកអេលីសេមកគីលកាលម្តងទៀត។ នៅទឹកដីនោះមានទុរិ្ភក្ស ហើយកូនប្រុសៗរបស់ព្យាការីបានអង្គុយនៅមុខលោក។ លោកបាននិយាយទៅអ្នកបម្រើរបស់លោកថា៖ «ចូរដាក់ឆ្នាំងធំនៅលើភ្លើង ហើយចំអិនបបរសម្រាប់កូនៗរបស់ព្យាការី»។ \v 39 មានម្នាក់ក្នុងចំណោមពួកគេបានចេញទៅវាលស្រែដើម្បីប្រមូលបន្លែ។ លោករកឃើញវល្លិ៍ព្រៃម្យ៉ាង ហើយបានប្រមូលវល្លិ៍ទាំងនោះមួយថ្នក់អាវរបស់គាត់។ ពួកគេបានកាត់វល្លិ៍នោះ ហើយបានដាក់នៅក្នុងបបរ ហើយមិនដឹងថាជារុក្ខជាតិអ្វីទេ។
|