2020-01-10 13:08:36 +00:00
|
|
|
\v 38 បន្ទាប់មកលោកអេលីសេមកគីលកាលម្តងទៀត។ នៅទឹកដីនោះមានទុរិ្ភក្ស ហើយកូនប្រុសៗរបស់ព្យាការីបានអង្គុយនៅមុខលោក។ លោកបាននិយាយទៅអ្នកបម្រើរបស់លោកថា៖ «ចូរដាក់ឆ្នាំងធំនៅលើភ្លើង ហើយចំអិនបរបរសម្រាប់កូនៗរបស់ព្យាការី»។ \v 39 មានម្នាក់ក្នុងចំណោមពួកគេបានចេញទៅវាលស្រែដើម្បីប្រមូលបន្លែ។ លោករកឃើញវល្លិ៍ព្រៃម្យ៉ាង ហើយបានប្រមូលវល្លិ៍ទាំងនោះមួយថ្នក់អាវរបស់គាត់។ ពួកគេបានកាត់វល្លិ៍នោះ ហើយបានដាក់នៅក្នុងបរបរ ហើយមិនដឹងថាជារុក្ខជាតិអ្វីទេ។
|