2020-03-05 08:20:54 +00:00
|
|
|
\v 29 នៅក្នុងរាជ្យរបស់ព្រះបាទពេកាស្តេចស្រុកអ៊ីស្រាអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងអស់។ ស្តេចកៀរអ្នកស្រុកនោះយកទៅស្រុកអាសសេុីរ។ \v 30 ដូច្នេះ លោកហូស៊ា ជាកូនរបស់លោកអេឡា បានក្បត់ប្រឆាំងនឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា។ លោកវាយប្រហារ និងសម្លាប់ស្ដេច។ បន្ទាប់មក លោកសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា។ \v 31 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទពេកា អ្វីដែលទ្រង់បានធ្វើ មានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែល។
|