kimhorn_km_2ki_text_reg/09/14.txt

1 line
1.9 KiB
Plaintext
Raw Normal View History

\v 14 \v 16 លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូរ៉ាមដោយរបៀបនេះឯង។ ឥឡូវនេះ ព្រះ‌បាទ​យ៉ូរ៉ាមកំពុង​តែ​ការ‌ពារ​ក្រុង​រ៉ាម៉ូត គឺទាំងស្តេច និង​ជនជាតិអ៊ីស្រា‌អែលទាំងអស់ដោយសារតែ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​អារ៉ាម \v 15 ប៉ុន្តែព្រះបាទយ៉ូរ៉ាមបានត្រឡប់ទៅក្រុងយេសរាលដើម្បីព្យាបាលរបួសរបស់ព្រះអង្គដែលជនជាតិអារ៉ាមធ្វើឲ្យទ្រង់មានរបួស។ លោកយេហ៊ូវបាននិយាយទៅអ្នកបម្រើរបស់ព្រះបាទយ៉ូរ៉ាមថា៖ «បើនេះជាគំនិតរបស់អ្នកមែន នោះកុំឲ្យនរណាម្នាក់រត់រួចឡើយ ហើយចូរចេញក្រៅក្រុងដើម្បីទៅប្រាប់ដំណឹងនេះនៅក្រុងយេសរាល»។ ដូច្នេះលោកយេហ៊ូវបានឡើងរទេះចំបាំងទៅក្រុងយេសរាល ព្រោះ ឥឡូវនេះ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ។