2020-01-19 08:54:53 +00:00
|
|
|
\v 7 ដូច្នេះព្រះបាទអហាសបានផ្ញើរសារទៅព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនរបស់ព្រះករុណា។ សូមឡើងមក និងសង្រ្គោះទូលបង្គំពីកណ្តាប់ដៃរបស់ស្តេចអារ៉ាម និងពីកណ្តាប់ដៃរបស់ស្តេចអ៊ីស្រាអែល ដែលបានវាយប្រហារទូលបង្គុំ»។ \v 8 ដូច្នេះព្រះបាទអហាសបានយកប្រាក់ និងមាសដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងពីក្នុងចំណោមទ្រព្យក្នុងវាំងស្តេច ហើយស្តេចបានបញ្ជូនរបស់ទាំងនោះជាអំណោយទៅស្តេចស្រុកអាស្សីរី។ \v 9 បន្ទាប់មកស្តេចស្រុកអាស្សីរីបានស្តាប់តាម ហើយបានឡើងទៅវាក្រុងដាម៉ាស ដណ្តើមយកបាន ហើយបានគៀរមនុស្សយកទៅធ្វើជាឈ្លើយទៅស្រុកគៀរ ព្រមទាំងសំលាប់ព្រះបាទរេស៊ីនជាស្តេចអារ៉ាមផងដែរ។
|