kimhorn_km_2ki_text_reg/19/20.txt

1 line
1.4 KiB
Plaintext
Raw Normal View History

\v 20 បន្ទាប់មក លោកអេសាយជាកូនរបស់លោកអេម៉ូសផ្ញើសារទៅព្រះបាទហេសាគាថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ដោយសារតែអ្នកអធិស្ឋានទៅយើងទាក់ទងនឹងសានហេរីបជាស្តេចអាសសេុីរ យើងបានឮហើយ។ \v 21 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែល​មានបន្ទូលអំពីស្តេចនោះ៖ «ស្រីព្រហ្មចារីយ៍ក្រុងស៊ីយ៉ូននឹងមើលងាយអ្នក ហើយសើចចំអកដាក់អ្នក។ កូនស្រីក្រុងយេរូសាឡឹមនឹងគ្រវីក្បាលដាក់អ្នក។ \v 22 តើអ្នកមើលងាយ និងប្រមាថអ្នកណា? តើអ្នកស្រែកប្រឆាំងនឹងអ្នកណា ហើយអ្នកបានលើកភ្នែកអ្នកឡើងដោយអំនួត? គឺប្រឆាំងនឹងព្រះដ៏វិសុទ្ធរបស់អ៊ីស្រាអែល!