2020-03-05 08:42:55 +00:00
|
|
|
\v 16 បន្ទាប់មក ព្រះបាទហេសេគាគាស់មាសពីទ្វារព្រះវិហារបស់ព្រះអម្ចាស់ និងមាសដែលបានពាសលើសសរ ស្តេចបានប្រគល់មាសទាំងនោះដល់ស្តេចស្រុកអាសសេុីរ។ \v 17 ប៉ុន្តែ ស្តេចស្រុកអាសសេុីរបានចាត់មេទ័ព មេបញ្ជាការ និងរាជបម្រើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស ដើម្បីទៅជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម។ ពួកគេធ្វើដំណើរតាមផ្លូវ ហើយមកដល់ខាងក្រៅក្រុងយេរូសាឡឹម។ ពួកគេបានមកដល់ព្រែកជីកនៃអាងខាងលើ នៅលើផ្លូវធំក្បែរចំការរបស់អ្នកជ្រលក់ពណ៌ ហើយឈរនៅក្បែរនោះ។ \v 18 នៅពេលដែលពួកគេស្រែកហៅព្រះបាទហេសេគាលោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង បានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
|