kimhorn_km_2ki_text_reg/10/25.txt

1 line
1.7 KiB
Plaintext
Raw Normal View History

\v 25 ក្រោយមក ពេលដែលលោកយេហ៊ូវបានបញ្ចប់ការថ្វាយយញ្ញបូជា លោកបាននិយាយទៅអ្នកយាមទ្វារ និងមេបញ្ជាការថា៖ «ចូរចូលទៅក្នុង ហើយសម្លាប់ពួកគេទៅ។ សូមកុំឲ្យនរណាម្នាក់ចេញមកក្រៅឡើយ»។ ដូច្នេះ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ហើយពួកអ្នកយាម និងមេបញ្ជាការបានគ្រវែងអ្នកទាំងនោះចេញក្រៅ ហើយបានចូលទៅក្នុងបន្ទប់ក្នុងបំផុតនៃវិហារបស់ព្រះបាល។ \v 26 ពួកគេបានអូសសសរថ្ម ដែលធ្លាប់មាននៅក្នុងវិហារបស់ព្រះបាលចេញក្រៅ ហើយបានដុតសសរទាំងនោះ។ \v 27 បន្ទាប់មក ពួកគេបានបំផ្លាញសសររបស់ព្រះបាល ហើយបានបំផ្លាញវិហាររបស់ព្រះបាល ហើយធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។ \v 28 នេះជារបៀបដែលលោកយេហ៊ូវបំផ្លាញអ្នកថ្វាយបង្គំព្រះបាលចេញពីទឹកដីអ៊ីស្រាអែល។