kimhorn_km_2ch_text_ulb/26/11.txt

1 line
1.5 KiB
Plaintext

\v 11 \v 12 \v 13 ព្រះ‌បាទ​អ៊ូសៀស​មាន​កង‌ទ័ពដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កង‌ទ័ព​នេះ​ចែក​ជា​កង‌ពល​ផ្សេងៗ ដូច​លោក​យីអែល ជា​ស្មៀន​ហ្លួង និង​លោក​ម៉ាសេ‌យ៉ាជា​មន្ត្រី​រដ្ឋ‌បាលបានធ្វើ​ជំរឿនក្រោមការដឹក​នាំ​របស់​លោក​ហាណា‌នា ជា​មេ‌ទ័ព​របស់​ស្ដេច។ ទាហាន​ដ៏​អង់‌អាច​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២​៦០០​នាក់ ចំណែកទាហានដែលនៅក្រោមបង្គាប់ពួកគេមានចំនួន​ទាំង​អស់ ៣០៧ ៥០០​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះ‌រាជា។