1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 11 តើស្តេចហេសេគាមិនបានបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក ដោយស្ដេចប្រាប់ថា ព្រះអម្ចាស់ជាព្រះនៃយើងនឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន? \v 12 តើមិនមែនស្ដេចហេសេគា ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ព្រះអម្ចាស់ រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះវិញទេឬអី? |