kimhorn_km_2ch_text_ulb/33/18.txt

1 line
2.0 KiB
Plaintext

\v 18 រាជកិច្ច និងបញ្ហាផ្សេងទៀតទាក់ទងនឹងព្រះបាទម៉ាណាសេ ការអធិស្ឋានទូលអង្វរដល់ព្រះរបស់ស្តេចនិងពាក្យសំដីរបស់ពួកអ្នកមើលឆុតដែលបាននិយាយជាមួយស្តេចក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកនៅក្នុងសៀវភៅប្រវត្តិស្តេចស្រុកអ៊ីស្រាអែល។ \v 19 នៅក្នុងកំណត់ត្រានោះមាន​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទីសក្ការៈ​តាម​ទួល​ខ្ពស់ៗហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ានិង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ពួកហោរា។ \v 20 ព្រះបាទម៉ាណាសេសោយទិវង្គតជាមួយបុព្វបុរស គេយកសពទៅបញ្ចុះនៅឯដំណាក់ស្តេចផ្តាល់។ ព្រះបាទអាំម៉ូនជាបុត្រាបានឡើងសោយរាជ្យជំនួស។