kimhorn_km_2ch_text_ulb/30/13.txt

1 line
1.2 KiB
Plaintext

\v 13 មានមនុស្សជាច្រើនដែលបានប្រមូលផ្តុំគ្នា ជាអង្គប្រជុំដ៏ធំមួយនៅក្រុងយេរូសាឡិម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេនៅខែទី ២ ។ \v 14 ពួកគេក្រោកឡើងដកហូតអាសនៈនានានៅក្រុងយេរូសាឡិម និងអាសនៈសម្រាប់ដុតគ្រឿងក្រអូប ពួកគេបានបោះទៅក្នុងជ្រោះកេដ្រូន។ \v 15 គេសម្លាប់កូនចៀមសម្រាប់បុណ្យចម្លងនៅថ្ងៃទីដប់បួននៃខែទីពីរ។ ពួកបូជាចារ្យ និងពួកលេវីមានចិត្តអៀនខ្មាស ដូច្នេះ ពួកគេបានញែកខ្លួន​ រួចហើយនាំយកតង្វាយដុតទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។