1 line
1.7 KiB
Plaintext
1 line
1.7 KiB
Plaintext
\v 23 ព្រះបាទយេហូអាសជាស្ដេចស្រុកអ៊ីស្រាអែល ចាប់បានព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទយ៉ូអាហាស នៅបេតសេមែសធ្វើជាឈ្លើយ។ បន្ទាប់មក ព្រះបាទយេហូអាសនាំព្រះបាទអម៉ាស៊ីយ៉ាទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។ \v 24 ស្ដេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលមានលោកអូបេដអេដុម ជាអ្នកមើលខុសត្រូវ ព្រមទាំងវត្ថុនៅក្នុងឃ្លាំងរាជ្យទ្រព្យ ហើយនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។ |