kimhorn_km_2ch_text_ulb/07/19.txt

1 line
2.1 KiB
Plaintext

\v 19 ប៉ុន្តែ ប្រសិនបើ អ្នកបែរចេញហើយបោះបង់ចោលច្បាប់ និងបទបញ្ជារបស់យើង ដែលយើងបានដាក់នៅចំពោះមុខអ្នក ហើយប្រសិនបើ អ្នកទៅគោរពបូជាព្រះដទៃព្រមទាំងក្រាបថ្វាយបង្គំ \v 20 នោះយើងនឹងដកពួកគេចេញពីដីដែលយើងបានប្រគល់ឲ្យពួកគេ។ ដំណាក់ដែលយើងបានញែកចេញសម្រាប់នាមយើង យើងនឹងបោះចោលឆ្ងាយពីយើង យើងនឹងធ្វើជាសុភាសិត និងកំប្លែងលេងសើចក្នុងចំណោមប្រជាជនទាំងអស់។ \v 21 ទោះបីព្រះដំណាក់នេះមានសភាពអ៊ូអរខ្លាំងណាស់នៅពេលនេះអ្នកណាដែលឆ្លងកាត់ទីនេះនឹងមានការភ្ញាក់ផ្អើល ហើយនឹងទទួលយកពុំខាន។ ពួកគេនឹងសួរថាហេតុអ្វីបានជាព្រះអម្ចាស់ធ្វើដូច្នេះចំពោះស្រុកនេះ និងព្រះដំណាក់នេះ? \v 22 នោះគេនឹងឆ្លើយថា៖ «ដោយព្រោះពួកគេបោះបង់ចោលព្រះអម្ចាស់ជាព្រះរបស់ពួកគេដែលបាននាំបុព្វបុរសរបស់ពួកគេឲ្យចាកចេញពីស្រុកអេស៊ីបមក»។ ពួកគេបែរទៅរកព្រះដទៃ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយ បានជាព្រះអម្ចាស់ធ្វើឲ្យពួកគេរងទុក្ខវេទនាយ៉ាងនេះ»។