kimhorn_km_2ch_text_ulb/05/11.txt

1 line
2.4 KiB
Plaintext

\v 11 នៅពេលដែលពួកបូជាចារ្យចេញពីទីបរិសុទ្ធ។ បូជាចារ្យទាំងអស់ដែលមានវត្តមានបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះអម្ចាស់ដោយមិនគិតពីក្រុមគ្រួសារវង្សត្រកូលទេ។ \v 12 ក្រុមលេវីដែលជាអ្នកចម្រៀងទាំងអស់រួមទាំងលោកអេសាភ លោកហេម៉ាន លោកយេឌូថុនព្រមទាំងកូនចៅ និងបងប្អូនរបស់គេសុទ្ធតែស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក និងលេងភ្លេងមានពិណ ​ស្គរ និងឃឹម ឈរនៅចុងអាសនៈខាងកើត។ នៅជាមួយពួកគេមានបូជាចារ្យ ១២០ នាក់ដែលផ្លុំត្រែ។ \v 13 នៅពេលអ្នកផ្លុំត្រែ និងអ្នកចម្រៀងបន្លឺសម្លេងច្រៀងឡើងជាសម្លេងតែមួយជាមួយគ្នា ដើម្បីសរសើរតម្កើងព្រះជាម្ចាស់។ ពួកគេបន្លឺសម្លេងត្រែដោយផ្លុំត្រែ និងឧបករណ៍ឯទៀតៗរួចនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។ ពួកគេបានច្រៀងថា៖ «ដ្បិត ព្រះអម្ចាស់ទ្រង់ល្អ ហើយភាពស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ ពេលនោះ មានពពកបានមកគ្របដណ្តប់ពេញលើព្រះដំណាក់នៃព្រះអម្ចាស់។ \v 14 ពួកបូជាចារ្យពុំអាចឈរបំពេញមុខងារបានឡើយ ដ្បិត សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់របស់ព្រះអង្គ។