kimhorn_km_2ch_text_ulb/05/11.txt

1 line
2.4 KiB
Plaintext

\v 11 ពួកបូជាចារ្យទាំងអស់ក៏ចេញពីទីបរិសុទ្ធមកវិញ។ ពួកបូជាចារ្យទាំងអស់ដែលមានវត្តមាននៅទីនោះបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះអម្ចាស់ដោយមិនគិតពីក្រុមរបស់ខ្លួនឡើយ។ \v 12 ក្រុមលេវីដែលជាអ្នកចំរៀងទាំងអស់រួមទាំងលោកអេសាភ លោកហេម៉ានលោកយេឌូថុនព្រមទាំងកូនចៅនិងបងប្អូនរបស់គេសុទ្ធតែស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកនិងលេងភ្លេងមានពិណ ​ស្គរ និងឃឹម ឈរនៅចុងអាសនៈខាងកើត។ នៅជាមួយពួកគេមានបូជាចារ្យ ១២០ នាក់ដែលផ្លុំត្រែ។ \v 13 នៅពេលអ្នកផ្លុំត្រែនិងអ្នកចម្រៀងបន្លឺសំឡេងច្រៀងឡើងជាសំឡេងតែមួយជាមួយគ្នាដើម្បីសរសើរតម្កើងព្រះជាម្ចាស់។ ពួកគេបន្លឺសំឡេងត្រែដោយផ្លុំត្រែនិងឧបករណ៍ឯទៀតៗរួចនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។ ពួកគេបានច្រៀងថា «ដ្បិតព្រះអម្ចាស់ទ្រង់ល្អ ហើយភាពស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត» ។ ពេលនោះមានពពកបានមកគ្របដណ្តប់ពេញលើព្រះដំណាក់នៃព្រះអម្ចាស់។ \v 14 ពួកបូជាចារ្យពុំអាចឈរបំពេញមុខងារបានឡើយដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់របស់ព្រះអង្គ។