kimhorn_km_2ch_text_ulb/35/25.txt

1 line
1.2 KiB
Plaintext

\v 25 យេរេមា ទួញសោកចំពោះព្រះបាទយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីទាំងអស់នាំគ្នាយំទួញអំពីព្រះបាទយ៉ូសៀសរហូតដល់សព្វថ្ងៃ។ បទចំរៀងទាំងនេះក្លាយជាទម្លាប់នៅអ៊ីស្រាអែល មើល!គេសរសេរជាបទចំរៀងសោកសៅផង។ \v 26 ចំពោះកិច្ចការឯទៀតៗដែលទាក់ទងនឹងព្រះបាទយ៉ូសៀសនិងអំពើល្អដែលព្រះអង្គបានប្រព្រឹត្ដដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ \v 27 កិច្ចការទាំងប៉ុន្មានដែលស្តេចបានធ្វើតាំងពីដើមដល់ចប់សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដានិងស្តេចស្រុកអ៊ីស្រាអែល។