kimhorn_km_2ch_text_ulb/13/13.txt

1 line
1.1 KiB
Plaintext

\v 13 ប៉ុន្តែ លោកយេរ៉ូបោមបានរៀបទ័ព​ពួនស្ទាក់នៅពីក្រោយពួកគេ។ កងទ័ពនៅខាងមុខហើយទ័ពពួនស្ទាក់នៅខាងក្រោយកងទ័ពយូដា។ \v 14 ពេលជនជាតិយូដាក្រឡេកមើលទៅក្រោយគេឃើញមានការប្រយុទ្ធនៅខាងមុខ និងនៅខាងក្រោយពួកគេ។ ពួកគេស្រែកអង្វររកព្រះអម្ចាស់ហើយក្រុមបូជាចារ្យផ្លុំត្រែឡើង។ \v 15 ពេលនោះប្រជាជននៅស្រុកយូដាស្រែកជយឃោស ពេលពួកគេស្រែកថាព្រះជាម្ចាស់បានវាយព្រះបាទយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលនៅចំពោះមុខព្រះបាទអប៊ីយ៉ា និងប្រជាជនយូដា។