kimhorn_km_2ch_text_ulb/11/13.txt

1 line
1.2 KiB
Plaintext

\v 13 ពួកបូជាចារ្យ និងពួកលេវីដែលនៅស្រុកអ៊ីស្រាអែលទាំងមូលនាំគ្នាទៅឯព្រះបាទរេហូបោមពីទឹកដីរបស់គេរៀងខ្លួន។ \v 14 កុលសម្ព័ន្ធលេវីចាកចេញពីទឹកដី វាលស្មៅ និងទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីទៅស្រុកយូដា និងក្រុងយេរូសាឡិម ដ្បិត លោកយេរ៉ូបោម និងកូនៗ របស់គាត់បានបណ្តេញពួកគេចេញ ដូច្នេះ ពួកគេមិនអាចបំពេញមុខងារជាបូជាចារ្យថ្វាយព្រះអម្ចាស់បានទៀតឡើយ។ \v 15 លោកយេរ៉ូបោមបានតែងតាំងបូជាចារ្យដោយខ្លួនឯងសម្រាប់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងបានសិតរូបពពែឈ្មោល និងរូបកូនគោផងដែរ។