1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\c 14 \v 1 ព្រះបាទអប៊ីយ៉ាបានសោយទិវង្គតទៅជាមួយបុព្វបុរសហើយគេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ។ ព្រះបាទអេសាជាបុត្របានឡើងសោយរាជ្យជំនួស។ នៅសម័យព្រះអេសាប្រទេសជាតិបានសុខសាន្តត្រាណរយៈពេលដប់ឆ្នាំ។ \v 2 ព្រះបាទអេសាបានប្រព្រឹត្តសុចរិត និងទៀងត្រង់ដែលជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់ខ្លួន។ \v 3 ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា។ \v 4 ស្តេចបានបញ្ជាអោយប្រជាជនយូដាស្វែងរកព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួននិងប្រតិបត្តិតាមបទបញ្ជានិងក្រឹត្យវិន័យនៃព្រះអម្ចាស់។ |