kimhorn_km_2ch_text_ulb/12/13.txt

1 line
2.5 KiB
Plaintext

\v 13 ព្រះ‌បាទ​រេហូ‌បោម​បាន​ពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម។ កាល​ស្ដេច​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​សែ‌សិប​មួយ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះអង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណា‌អាម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ \v 14 ព្រះ‌បាទ​រេហូ‌បោម​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដ្បិត​ស្ដេច​ពុំ​បាន​ផ្ចង់​ចិត្ត​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់​ឡើយ។ \v 15 រាជ‌កិច្ច​របស់​ព្រះ‌បាទ​រេហូ‌បោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្យាការី​សេម៉ាយ៉ា និង​ព្យាការី​អ៊ីដោ។ ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។ \v 16 កាល​ព្រះ‌បាទ​រេហូ‌បោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុងព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។