kimhorn_km_2ch_text_ulb/06/18.txt

1 line
1.6 KiB
Plaintext

\v 18 ប៉ុន្តែតើព្រះអម្ចាស់ពិតជានឹងរស់នៅជាមួយមនុស្សនៅលើផែនដីទេ? ដ្បិតសូម្បីសកលលោកទាំងមូលនិងផ្ទៃមេឃទាំងមូលមិនល្មមអោយទ្រង់គង់ផង ចុះទម្រាំព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! \v 19 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយសូមមេត្តាស្តាប់ពាក្យទូលអង្វររបស់អ្នកបំរើព្រះអង្គផង។ សូមស្តាប់សម្រែកយំនិងពាក្យអធិស្ឋានដែលអ្នកបំរើរបស់ព្រះអង្គអធិស្ឋាននៅចំពោះព្រះភ័ក្ត្រព្រះអង្គនៅថ្ងៃនេះផង។ \v 20 សូមទតមើលមកព្រះវិហារនេះទាំងយប់ទាំងថ្ងៃផង គឺជាកន្លែងដែលព្រះអង្គបានសន្យាថា ជាកន្លែងសម្រាប់ព្រះនាមព្រះអង្គ។ សូមព្រះសណ្ដាប់ពាក្យទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅទីនេះផង។