kimhorn_km_2ch_text_ulb/06/07.txt

1 line
1.1 KiB
Plaintext

\v 7 ព្រះបាទដាវីឌជាបិតារបស់ខ្ញុំមានបំណងសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ \v 8 ប៉ុន្តែព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌជាបិតារបស់ខ្ញុំថា«ដែលឯងមានចិត្តចង់សង់ព្រះដំណាក់សំរាប់នាមយើង នោះគឺជាការប្រសើរណាស់។ \v 9 ប៉ុន្តែទោះយ៉ាងណាក៏ដោយឯងមិនត្រូវសង់ដំណាក់សម្រាប់យើងឡើយ។ ផ្ទុយទៅវិញកូនប្រុសរបស់អ្នកដែលជាសាច់ឈាមរបស់អ្នកនឹងត្រូវសង់ព្រះដំណាក់សម្រាប់នាមយើង»។