kimhorn_km_2ch_text_ulb/01/02.txt

1 line
1.8 KiB
Plaintext
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\v 2 \v 5 ព្រះបាទសាឡូម៉ូនមានរាជឱង្ការទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូល មេបញ្ជាការ មេទ័ព ចៅក្រមនិងមេដឹកនាំនៃជនជាតិអ៊ីស្រាអែលដែលជាប្រមុខនៃក្រុមគ្រួសាររបស់ឪពុកគេទាំងអស់។ \v 3 ព្រះបាទសាឡូម៉ូននិងអង្គប្រជុំទាំងមូលនាំគ្នាទៅកាន់កន្លែងសក្ការៈនៅគីបៀនដ្បិតមានព្រះពន្លារបស់ព្រះជាម្ចាស់ដែលលោកម៉ូសេជាអ្នកបំរើរបស់ព្រះអម្ចាស់បានសង់នៅវាលរហោស្ថាន។ \v 4 ប៉ុន្តែដាវីឌបាននាំយកហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីមដល់កន្លែងដែលគាត់បានត្រៀមទុកសំរាប់គាត់ព្រោះគាត់បានបោះត្រសាលនៅក្រុងយេរូសាឡិម។ អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរីនិងជាចៅរបស់លោកហើរបានធ្វើក៏ស្ថិតនៅទីសក្ការៈរបស់ព្រះអម្ចាស់។ ព្រះបាទសាឡូម៉ូននិងអង្គប្រជុំទាំងមូលក៏បានទៅដល់ទីនោះ។