1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 19 មានរូបចម្លាក់តោដប់ពីរឈរនៅលើជណ្តើរ ដោយមួយនៅសងខាងនៃជណ្តើរទាំងប្រាំមួយ។ គ្មានបល្ល័ង្កដូចនេះនៅក្នុងនគរផ្សេងទៀតទេ។ \v 20 ពែងទាំងប៉ុន្មានរបស់ស្តេចសាឡូម៉ូនសុទ្ធតែធ្វើពីមាសហើយពែងសំរាប់ផឹកនៅក្នុងដំណាក់ព្រៃស្រុកលីបង់ទាំងអស់សុទ្ធតែធ្វើពីមាសសុទ្ធ។ គ្មានប្រាក់ទេពីព្រោះប្រាក់មិនត្រូវបានគេចាត់ទុកថាមានតម្លៃឡើយ នៅសម័យព្រះបាទសាឡូម៉ូន។ \v 21 ព្រះរាជាមានសំពៅមួយនៅតាមឆ្នេរសមុទ្ររួមនឹងសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ រៀងរាល់ ៣ ឆ្នាំម្តងកងនាវាបាននាំយកមាសប្រាក់និងភ្លុកព្រមទាំងសត្វស្វាផង។ |