kimhorn_km_2ch_text_ulb/05/04.txt

1 line
1.1 KiB
Plaintext

\v 4 ពួកព្រឹទ្ធាចារ្យទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកហើយពួកលេវីក៏សែងហិប។ \v 5 ពួកគេបានសែងហិប ពន្លាជួបព្រះអម្ចាស់និងគ្រឿងប្រដាប់ដ៏វិសុទ្ធដែលស្ថិតនៅក្នុងពន្លាមកជាមួយផង។ពួកបូជាចារ្យដែលមកពីកុលសម្ព័ន្ធលេវីជាអ្នកដង្ហែរនាំរបស់ទាំងនេះមក។ \v 6 ព្រះបាទសាឡូម៉ូននិងសហគមន៍អ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅមុខហិបនៃសម្ពន្ធមេត្រី ហើយបានថ្វាយតង្វាយជាសត្វចៀមនិងគោយ៉ាងច្រើនសន្ធឹកដែលមិនអាចរាប់បាន។