1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 22 ព្រះបាទរេហូបោមលើកសម្ដេចអប៊ីយ៉ា ជាបុត្ររបស់ព្រះនាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងព្រះរាជវង្ស គឺធ្វើជាប្រមុខលើបុត្រឯទៀតៗ ដ្បិតស្ដេចសព្វព្រះហឫទ័យឲ្យសម្ដេចអប៊ីយ៉ាឡើងគ្រងរាជ្យបន្ត។ \v 23 ស្ដេចប្រព្រឹត្តដោយឈ្លាសវៃ ដោយចាត់បុត្រឯទៀតៗឲ្យទៅរស់នៅតាមក្រុងដែលមានកំពែងរឹងមាំនានា ក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ព្រមទាំងឧបត្ថម្ភស្បៀងយ៉ាងបរិបូណ៌ និងរកភរិយាជាច្រើនឲ្យបុត្រទាំងនោះផង។ |