kimhorn_km_2ch_text_ulb/28/19.txt

1 line
1.5 KiB
Plaintext

\v 19 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះ‌បាទ​អហាស​ជំរុញ​ប្រជា‌ជន​ឲ្យ​ឈប់​រវី‌រវល់​នឹង​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ​ដែរ។ \v 20 ព្រះ‌ចៅ​ទីកឡាត-‌ពេលីស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ព្រះ‌បាទ​អហាសនិង​ចាត់​ទុក​ស្ដេច​ជា​សត្រូវគឺ​ពុំ​បាន​ជួយ​គាំ‌ទ្រ​ស្ដេច​ឡើយ។ \v 21 ព្រះ‌បាទ​អហាស​យក​ទ្រព្យ​ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំងនិង​ក្នុង​ផ្ទះ​មេ​ដឹក​នាំទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ប៉ុន្តែស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។