kimhorn_km_2ch_text_ulb/01/02.txt

1 line
1.8 KiB
Plaintext
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\v 2 ព្រះបាទសាឡូម៉ូនមានរាជឱង្ការទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលចំពោះមេបញ្ជាការលើពាន់នាក់មេកងលើរយនាក់ចៅហ្វាយចៅក្រមនិងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែលដែលជាប្រមុខនៃក្រុមគ្រួសារឪពុកគេ។ \v 3 ព្រះបាទសាឡូម៉ូននិងអង្គប្រជុំទាំងមូលនាំគ្នាទៅកាន់កន្លែងសក្ការៈតាមទួលខ្ពស់នៅគីបៀនដ្បិតមានពន្លាជួបព្រះជាម្ចាស់ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះ អង្គបានធ្វើនៅវាលរហោស្ថាន នៅទីនោះ។ \v 4 ប៉ុន្តែដាវីឌបាននាំយកហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីមដល់កន្លែងដែលទ្រង់បានត្រៀមទុកព្រោះទ្រង់បានបោះត្រសាលនៅក្រុងយេរូសាឡិម។ \v 5 អាសនៈលង្ហិនធ្វើដោយលោកបេតសាលាលជាកូនរបស់លោកយូរីនិងជាចៅរបស់លោកហើរស្ថិតនៅទីសក្ការៈរបស់ព្រះអម្ចាស់។ ព្រះបាទសាឡូម៉ូននិងអង្គប្រជុំទាំងមូលបានទៅដល់ទីនោះ។