kimhorn_km_2ch_text_ulb/02/15.txt

1 line
1.8 KiB
Plaintext

\v 15 ឥឡូវនេះស្រូវសាលីស្រូវឱកប្រេងនិងស្រាទំពាំងបាយជូរដែលព្រះករុណាជាម្ចាស់របស់ទូលបង្គំបានមានបន្ទូល សូមព្រះករុណាចាត់បញ្ជូនរបស់ទាំងនេះមកអោយពួកអ្នកបំរើរបស់ព្រះករុណាចុះ។ \v 16 យើងខ្ញុំនឹងកាប់ឈើពីស្រុកលីបង់តាមចំនួនដែលព្រះករុណាត្រូវការ។ យើងនឹងបញ្ជូនតាមក្បូនតាមសមុទ្រឆ្ពោះទៅក្រុងយ៉ុបប៉េហើយព្រះករុណាអាចដឹកវាទៅដល់ក្រុងយេរូសាឡិម»។ \v 17 ព្រះបាទសាឡូម៉ូនបានជំរឿនជនបរទេសទាំងអស់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលតាមវិធីដែលដាវីឌជាបិតារបស់ទ្រង់បានធ្វើ ហើយជំរឿនពួកគេ។ ពួកគេជ្វោះជំរឿនឃើញមានចំនួន ១៥៣.៦០០ នាក់។ \v 18 ព្រះករុណាតែងតាំងប្រាំពីរម៉ឺននាក់ឲ្យធ្វើជាអ្នកលីសែង ប្រាំបីម៉ឺននាក់ធ្វើជាអ្នកកាប់ឈើនៅលើភ្នំនិង ៣៦០០ អោយធ្វើជាអ្នកមើលការខុសត្រូវអោយគេធ្វើការ។