kimhorn_km_2ch_text_ulb/20/31.txt

1 line
1.2 KiB
Plaintext

\v 31 ព្រះបាទយ៉ូសាផាតឡើងសោយរាជ្យលើស្រុកយូដា៖ ស្តេចឡើងគ្រងរាជ្យក្នុងព្រះជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យនៅក្រុងយេរូសាឡិមអស់រយៈពេលម្ភៃប្រាំឆ្នាំ។ ព្រះមាតាព្រះនាមអាស៊ូបាជាកូនស្រីរបស់លោកស៊ីលហ៊ី។ \v 32 ស្តេចបានដើរតាមមាគ៌ារបស់ព្រះបាទអេសាជាបិតា ដោយឥតងាករេចេញឡើយ ស្តេចបានធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ \v 33 ទោះយ៉ាងណាកន្លែងខ្ពស់ៗ នៅតែមានដោយមិនត្រូវបានគេបំផ្លាញចេញឡើយ។ ប្រជាជនមិនបានតម្រង់ដួងចិត្តរបស់ពួកគេចំពោះព្រះនៃដូនតារបស់ពួកគេឡើយ។