kimhorn_km_2ch_text_ulb/01/14.txt

1 line
1.5 KiB
Plaintext

\v 14 ព្រះបាទសាឡូម៉ូនប្រមូលរទេះចំបាំងនិងពលទ័ពសេះមកមានរទេះសេះចំនួន ១.៤០០ គ្រឿងនិងពលសេះចំនួនមួយម៉ឺនពីរពាន់នាក់ដែលស្តេចដាក់នៅក្នុងទីក្រុងជាមួយរទេះចម្បាំងនិងនៅជាមួយស្តេចនៅក្រុងយេរូសាឡឹម។ \v 15 ព្រះរាជាបានធ្វើឲ្យមានមាសប្រាក់នៅក្រុងយេរូសាឡឹមសម្បូរដូចដុំថ្មហើយធ្វើឲ្យឈើតាត្រៅសម្បូដូចដើមកកោះដែលមាននៅតាមតំបន់ទំនាប។ \v 16 ពួកឈ្មួញរបស់ស្តេចបានទិញសេះពីស្រុកអេស៊ីបនិងស្រុកគូសំរាប់ព្រះបាទសាឡូម៉ូន។ \v 17 ពួកគេនាំរទេះមកពីស្រុកអេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹងនិងសេះមួយតម្លៃ ១៥០ ស្លឹង។ ពួកគេក៏បានលក់ចេញទៅឲ្យស្តេចនៃជនជាតិហេតនិងជនជាតិស៊ីរី។