kimhorn_km_2ch_text_ulb/18/28.txt

1 line
1.5 KiB
Plaintext

\v 28 ដូច្នេះព្រះបាទអហាប់ស្តេចស្រុកអ៊ីស្រាអែលនិងព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាបានឡើងទៅវាយយកក្រុងរ៉ាម៉ូត កាឡាត។ \v 29 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហានចូលទៅច្បាំង រីឯ​ព្រះ‌ករុណា​វិញ សូម​ទ្រង់​ព្រះ‌ភូសា​យ៉ាង​រុងរឿង​ចុះ!»។ ដូច្នេះស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនធ្វើជាកងទ័ព រួចចូលទៅច្បាំងក្នុងសមរភូមិ។ \v 30 ស្តេចស្រុកស៊ីរីបានបញ្ជាទៅមេបញ្ជាការរទេះចំបាំងទាំងអស់ដោយមានរាជឱង្ការថា៖ «កុំវាយប្រហារពលទាហានធម្មតាឬពលទាហានដ៏សំខាន់ឡើយ ផ្ទុយទៅវិញត្រូវវាយប្រហារតែស្តេចអ៊ីស្រាអែលប៉ុណ្ណោះ»។