kimhorn_km_2ch_text_ulb/34/01.txt

1 line
1.8 KiB
Plaintext

\c 34 \v 1 កាល​ព្រះ‌បាទ​យ៉ូ‌សៀស​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ប្រាំ​បី​ព្រះ‌វស្សាហើយ​សោយ​រាជ្យ​បាន​សាម‌សិបមួយ​ឆ្នាំ​នៅ​ក្រុងយេរូ‌សាឡឹម។ \v 2 ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិតជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោឥត​ខ្ចោះដោយ​មិន​ងាក​ទៅ​ស្ដាំឬ​ទៅ​ឆ្វេង​ឡើយ។ \v 3 នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេចក្នុង​គ្រា​ដែល​ស្ដេច​នៅ​ក្មេង​នៅ​ឡើយ ព្រះ‌បាទ​យ៉ូ‌សៀស​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​របស់​ព្រះ‌បាទ​ដាវីឌជា​អយ្យ‌កោ។ នៅ​ឆ្នាំ​ទី​ដប់‌ពីរស្ដេច​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗព្រម​ទាំង​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើឲ្យ​អស់​ពី​ស្រុក​យូដានិង​ក្រុង​យេរូ‌សាឡឹម។