kimhorn_km_2ch_text_ulb/14/09.txt

1 line
1.4 KiB
Plaintext

\v 9 ព្រះបាទសេរ៉ាសជាស្តេចស្រុកអេត្យូពីបានលើកកងទ័ពមួយលាននាក់ និងរទេះចម្បាំងចំនួនបីរយគ្រឿង មកច្បាំងនឹងពួកយូដា ហើយបានឡើងមកដល់ម៉ារ៉េសា។ \v 10 ព្រះបាទអេសាក៏ចេញមកតទល់ហើយគេតម្រៀបជួរទ័ពត្រៀមច្បាំងនៅតាមជ្រលងភ្នំសេផាហានៅម៉ារេសា។ \v 11 ព្រះបាទអេសាស្រែកអង្វរព្រះអម្ចាស់ជាព្រះរបស់ទ្រង់ថា៖ «បពិត្រព្រះអម្ចាស់ ក្រៅពីព្រះអង្គ​ គ្មាននរណាម្នាក់អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែឡើយ។ឱព្រះអម្ចាស់ជាព្រះរបស់យើងអើយសូមជួយយើងខ្ញុំផង! ព្រះអម្ចាស់អើយព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សទទួលជ័យជម្នះលើទ្រង់ឡើយ»។