kimhorn_km_2ch_text_ulb/28/12.txt

1 line
1.3 KiB
Plaintext

\v 12 ពេលនោះ មានមេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអសារាជាកូនរបស់យ៉ូហាណាន​ លោកបេរេគាជាកូនរបស់លោកមីសេលេម៉ូត លោកយេហ៊ីសគាជាកូនរបស់លោកសាលូមនិងលោកអម៉ាសាជាកូនរបស់លោកហាដឡៃបានក្រោកឈរប្រឆាំងនឹងអស់អ្នកដែលវិលត្រឡប់មកពីសង្គ្រាម។ \v 13 ពួកលោកនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវនាំអ្នកទោសមកទីនេះទេ ដ្បិតអ្នករាល់គ្នាមានបំណងធ្វើបាបនឹងបន្ថែមអំពើបាបលើអំបើទុច្ចរិតរបស់យើងទាស់និងព្រះអម្ចាស់ ដ្បិតអំពើទុច្ចរិតរបស់យើងធំណាស់ហើយមានសេចក្តីក្រោធយ៉ាងខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល។