kimhorn_km_2ch_text_ulb/34/31.txt

1 line
1.7 KiB
Plaintext

\v 31 ព្រះ‌រាជា​ឈរ​នៅ​កន្លែង​របស់​ស្ដេច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គដោយ​ស្មោះ​អស់​ពី​ចិត្តនិង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ \v 32 ព្រះករុណា​ក៏​បាន​សុំ​ឲ្យ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​បេន‌យ៉ាមីនចូល​រួម​ក្នុង​ការ​ចង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។ អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។