1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 14 ពេលគេយកប្រាក់ ដែលប្រជាជនថ្វាយជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ចេញមក នោះលោកមហាបូជាចារ្យហ៊ីលគីយ៉ារកឃើញគម្ពីរវិន័យ ដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។ \v 15 បូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់សាផានជាស្មៀនថា៖ ខ្ញុំបានរកឃើញសៀវភៅក្រឹត្យវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ហ៊ីលគីយ៉ាបានយកសៀវភៅនោះទៅសាផាន។ \v 16 លោកសាផានយកសៀវភៅទៅថ្វាយព្រះរាជាហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! យើងខ្ញុំជាអ្នកបំរើរបស់ព្រះអង្គបានធ្វើអ្វីទាំងអស់តាមព្រះរាជបញ្ជា។ |