1 line
2.4 KiB
Plaintext
1 line
2.4 KiB
Plaintext
\v 16 ប្រជាជនអ៊ីស្រាអែលរត់ភៀសខ្លួនពីមុខកងទ័ពយូដាហើយព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ពួកកងទ័ពយូដា។ \v 17 ព្រះបាទអប៊ីយ៉ានិងកងទ័ពបានសម្លាប់ពួកគេដោយមុខដាវ ហើយមានកងទ័ពអ៊ីស្រាអែលដែលបានជ្រើសរើសចំនួនប្រាំសែននាក់បានស្លាប់។ \v 18 នៅគ្រានោះជនជាតិអ៊ីស្រាអែលត្រូវគេបំបាក់មុខ។ ប្រជាជនយូដាទទួលជ័យជំនះដោយសារពួកគេពឹងផ្អែកលើព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ \v 19 ព្រះបាទអប៊ីយ៉ាដេញតាមយេរ៉ូបោម ហើយបានដណ្ដើមយកក្រុងបេតអែលជាមួយភូមិជុំវិញ ក្រុងសេសាណានិងភូមិជុំវិញនិងក្រុងអេប្រូននិងភូមិជុំវិញ។ \v 20 នៅជំនាន់ព្រះបាទអប៊ីយ៉ា ស្តេចយេរូបោមមិនអាចពង្រឹងអំណាចឡើងវិញឡើយ ហើយព្រះអម្ចាស់បានប្រហារស្តេចឲ្យសោយទិវង្គត់ទៅ។ \v 21 ប៉ុន្តែព្រះបាទអប៊ីយ៉ាវិញបានពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្ដេចមានមហេសីដប់បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។ \v 22 រាជកិច្ចឯទៀតៗរបស់ព្រះបាទអប៊ីយានិងរាជឱង្ការបស់ស្តេចសុទ្ធតែមានកត់ត្រាទុកក្នុងអត្ថាធិប្បាយរបស់ព្យាការីអ៊ីដដូ។ |