kimhorn_km_2ch_text_ulb/12/02.txt

1 line
1.1 KiB
Plaintext

\v 2 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោមស្តេចស៊ីសាកជាស្តេចស្រុកអេស៊ីបបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹមព្រោះប្រជាជនបានក្បត់នឹងព្រះអម្ចាស់។ \v 3 ស្តេចយាងមកជាមួយរទេះចំបាំងចំនួនមួយពាន់ពីររយពលសេះប្រាំមួយម៉ឺននាក់និងពលទាហានយ៉ាងច្រើនសន្ធឹកបានមកជាមួយព្រះអង្គគឺពីប្រទេសអេហ្ស៊ីប ស្រុកលីប៊ី ស្រុកស៊ូកគីនិងស្រុកអេត្យូពី។ \v 4 ស្តេចបានយកក្រុងដែលមានកំផែងរឹងមាំក្នុងស្រុកយូដាហើយបានមកដល់ក្រុងយេរូសាឡឹម។