kimhorn_km_2ch_text_ulb/01/14.txt

1 line
1.5 KiB
Plaintext

\v 14 ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង​ និងពលទ័ពសេះមកមានរទេះសេះចំនួន ១,៤០០ គ្រឿង និងពលសេះចំនួនមួយម៉ឺនពីរពាន់នាក់ដែលស្តេចដាក់នៅក្នុងទីក្រុងជាមួយរទេះចម្បាំង និងនៅជាមួយស្តេចនៅក្រុងយេរូសាឡិម។ \v 15 ស្តេចបានធ្វើឲ្យមានមាសប្រាក់នៅក្រុងយេរូសាឡិមសម្បូរដូចដុំថ្ម ហើយធ្វើឲ្យឈើតាត្រៅសម្បូរដូចដើមកកោះដែលមាននៅតាមតំបន់ទំនាប។ \v 16 ពួកឈ្មួញរបស់ស្តេចបានទិញសេះពីស្រុកអេស៊ីប និងស្រុកគូសសម្រាប់ព្រះបាទសាឡូម៉ូន។ \v 17 ពួកគេនាំរទេះចម្បាំងមកពីស្រុកអេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃ ១៥០ ស្លឹង។ ពួកគេក៏បានលក់ចេញទៅឲ្យស្តេចនៃជនជាតិហេតនិងជនជាតិស៊ីរី។