1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 4 ព្រះបាទបេនហាដាដស្ដាប់តាមព្រះបាទអេសាហើយចាត់មេបញ្ជាការកងទ័ពទាំងឡាយឲ្យទៅវាយយកក្រុងនានារបស់អ៊ីស្រាអែល។ ពួកគេបានវាយលុកក្រុងអ៊ីជុន ក្រុងដានអេបិលមៀមព្រមទាំងឃ្លាំងស្បៀងទាំងប៉ុន្មាននៅទឹកដីណេបថាលី។ \v 5 កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺទ្រង់ផ្អាកកិច្ចការទាំងអស់។ \v 6 ពេលនោះព្រះបាទអេសាបានកេណ្ឌប្រជាជនយូដាទាំងអស់ ឲ្យជួយជញ្ជូនថ្មនិងឈើដែលព្រះបាទបាសាបានប្រើប្រាស់សម្រាប់សាងសង់កំផែងក្រុងរ៉ាម៉ា។ បន្ទាប់មកព្រះបាទអេសាបានប្រើប្រាស់សម្ភារៈសំណង់នោះដើម្បីសាងសង់ក្រុងកេបានិងក្រុងមីសប៉ា។ |