1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\c 30 \v 1 ព្រះបាទហេសេគាចាត់អ្នកនាំសារឲ្យទៅស្រុកអ៊ីស្រាអែល និងយូដាទាំងមូលហើយបានសរសេរសំបុត្រទៅលោកអេប្រាអ៊ីម និងលោកម៉ាណាសេ ដើម្បីឲ្យពួកគេចូលមកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ \v 2 ព្រះរាជា ព្រមទាំងមេដឹកនាំ និងអង្គប្រជុំទាំងមូលនៅក្រុងយេរូសាឡិមបានពិភាក្សាគ្នាដោយសម្រេចចិត្តធ្វើពិធីបុណ្យចម្លងនៅខែទីពីរ។ \v 3 គេពុំអាចប្រារព្ធពិធីនេះបានភ្លាមៗទេព្រោះពួកបូជាចារ្យពុំទាន់បានញែកខ្លួនឲ្យបានវិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំបានជួបជុំគ្នានៅក្រុងយេរូសាឡិមដែរ។ |