1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 13 ប៉ុន្តែ ព្រះបាទយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកងទ័ពអ៊ីស្រាអែលស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។ \v 14 ពេលជនជាតិយូដាក្រឡេកមើលទៅក្រោយគេឃើញមានសង្រ្គាមនៅខាងមុខនិងនៅខាងក្រោយពួកគេ។ ពួកគេស្រែកអង្វរព្រះអម្ចាស់ហើយក្រុមបូជាចារ្យក៏ផ្លុំត្រែឡើង។ \v 15 ពេលនោះកងទ័ពយូដាស្រែកជយឃោស ពេលពួកគេស្រែក ព្រះជាម្ចាស់បានវាយយេរ៉ូបោមនិងកងទ័ពអ៊ីស្រាអែលទាំងមូលនៅចំពោះមុខព្រះបាទអប៊ីយ៉ានិងកងទ័ពយូដា។ |