1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 6 ព្រះរាជាត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមកហើយមានរាជឱង្ការថា៖«ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹមត្រូវយកមកបង់ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ឲ្យសហគមន៍អ៊ីស្រាអែលយកមកថ្វាយសម្រាប់ពន្លានៃសម្ពន្ធមេត្រី? \v 7 ដ្បិតម្ចាស់ក្សត្រីយ៍អថាលាដ៏អប្រិយនិងបរិវាររបស់ព្រះនាងបានបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅប្រើប្រាស់សម្រាប់ព្រះបាល»។ |